បាត់ដំបង÷ អណ្តាតភ្លើងឆាបរាលដល់ចម្ការអំពៅប្រជាពលរដ្ឋឆេះខ្លោចខូចខាតអស់ជាង ៤ហិកតាក្នុងស្រុករតន:មណ្ឌល។

ប្រជាពលរដ្ឋបានអះអាងថា ករណីភ្លើងឆេះព្រៃនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាល្ងាចថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ឋិតត្រង់ចំណុចក្រុមទី ៣ ក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

អគ្គិភ័យនេះដែរដំបូងឡើយគេបានឃើញអណ្តាតភ្លើងឆេះចេញពីព្រៃរហូតក្រោយមកក៏រាលដាលចូលចម្ការអំពៅយ៉ាងឆាប់ និងសន្ធោសន្ធៅតែម្តង បណ្តាលអោយខូចខាតដំណាំអំពៅអស់ក្នុងទំហំផ្ទៃដី ៤ហិចតាជាកម្មសិទ្ធរបស់កសិករម្ចាស់ឈ្មោះសាន ស្រីឡាវ ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ទន្ទឹមគ្នានឹងការស្រាវជ្រាវរកមូលហេតុច្បាស់លាស់ជុំវិញករណីនេះ អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ចូលរួមបង្កើនការប្រុងប្រយ័ត្នចៀសវាងការចោលកន្ទុយជក់បារី កន្ទុយអុសពេលយកឃ្មុំ ឬដុតសំរាមទាំងប្រថុយប្រថានគ្មានរបៀបនាំឲ្យបង្កកើតមាននូវគ្រោះថ្នាក់ផ្សេងៗ៕

អត្ថបទ: ដំបងក្រញូង

Share.