​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានបញ្ចប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ កាលពីយប់ថ្ងៃទី១ ឈានចូលព្រឹកថ្ងៃទី២ ខែឧសភា ស្របពេល Real Madrid និង Borussia Dortmund ទទួលបានជ័យជម្នះដូចគ្នា។

ស្របពេលកីឡាករ Jadon Sancho ក្លាយជាជនជាតិអង់គ្លេសដំបូងគេ ដែលមានស្ថិតិញាក់ដាច់គូប្រកួត បានជោគជ័យ ១១លើក ក្នុង១ប្រកួត នៃក្របខណ្ឌ UEFA Champions League ទល់នឹង PSG។

ខណ:កីឡាករចុងក្រោយ ដែលមានស្ថិតិញាក់ដាច់គូប្រកួតបានជោគជ័យច្រើនជាងគេ សរុប១៦លើក នៅក្របខណ្ឌ UCL គឺជាកីឡាករ Lionel Messi ទល់នឹងក្លិប Man United កាលពីរដូវកាល ២០០៨-០៩។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជើងទី១៖
– Bayern Munich ២-២ Real Madrid នៅកីឡដ្ឋាន Allianz Arena
– Borussia Dortmund ១-០ PSG នៅកីឡដ្ឋាន Westfalenstadion។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជើងទី២៖
– ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ PSG ប៉ះ Borussia Dortmund នៅកីឡដ្ឋាន Parc des Princes
– ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ Real Madrid ប៉ះ Bayern Munich នៅកីឡដ្ឋាន Santiago Bernabéu។

គួរដឹងថាពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.