ភ្នំពេញ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ ក្រសួងការពារជាតិ ប្រកាសព័ត៌មាន ជុំវិញឧបទ្ទវហេតុផ្ទុះគ្រាប់នៅទីបញ្ជាការយោធភូមិភាគទី៣ កាលល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យ យោធិន ២០នាក់​ បានពលីជីវិត និងយោធិនមួយចំនួនទៀតរងរបួសនោះ គឺជាបញ្ហាបច្ចេកទេស ដោយសារប្រភេទអាវុធជាតិផ្ទុះចាស់ៗ ខូចគុណភាព រួមជាមួយ អាកាសធាតុឡើងកម្ដៅ មិនមែនជាបញ្ហាកងទ័ពបះបោរ អំពើភេរវកម្ម ឬចេតនារបស់បុគ្គលណាមួយដូចបានបំផ្លើសឡើយ។

កំពង់ស្ពឺ៖ ផ្ទុះគ្រាប់​ ស្លាប់​យោធិន​ ២០នាក់ និង​របួស​ជាច្រើន​នាក់​ នៅ​បន្ទាយទាហាន  ភូមិភាគ​៣

ជាមួយគ្នា ក្រសួងការពារជាតិ ក៏បានស្នើរដល់សាធារជន ព្រមទាំងអ្នកសាព័ត៌មានជាតិ និងអន្តរជាតិ បញ្ឃប់ការផ្សាយព័ត៌មានមិនពិត ដោយធ្វើការសន្និដ្ឋាន ឬយល់ឃើញណាមួយដោយបុគ្គលផ្ទាល់ខ្លួន មិនមានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាបង្កញុះញង់ បង្កផលប៉ះពាល់ដល់សន្តិសុខ​សណ្តាប់ធ្នាប់ សេដ្ឋកិច្ចសង្គម ដែលឈានទៅដល់ការទទួលខុសត្រូវចំពោះមុខច្បាប់​៕

អត្ថបទ៖ សង្គម

Share.