កណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយរថយន្តPriusកំពុងបត់ឆ្លងផ្លូវចូលផ្ទះ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅផ្លូវបេតុងក្នុងភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-2356 ជិះដោយឈ្មោះ សៀក វ៉ាឌីម ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិគោកកញ្ចប ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកខាងរថយន្តម៉ាPrius ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AJ-5925 បើកបរដោយឈ្មោះ វន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រែកតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភពបន្តទៀតថា មុនកើតហេតុ ម៉ូតូជិះពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយរថយន្តPrius បើកពីជើងទៅត្បូង កំពុងបត់ឆ្វេងឆ្លងផ្លូវចូលផ្ទះ បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តប្រតិបត្តិស្រុកដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.