នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន Cambodian Premier League បានប្រកាសកីឡាករ SHIMIZU SHINTARO ខ្សែប្រយុទ្ធជនជាតិជប៉ុន របស់ភ្នំពេញក្រោន ទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំ ខែមេសា នៅលីគកំពូលកម្ពុជា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករល្អប្រចាំខែ នៅលីគកំពូលកម្ពុជា៖
• ខែសីហា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង
• ខែកញ្ញា Marcus Haber របស់ព្រះខ័នរាជស្វាយរៀង
• ខែតុលា Coulibaly Abdel Kader របស់ ISI ដង្កោសែនជ័យ
• ខែវិច្ឆិកា ម៉ាត់ នូរុណ របស់បឹងកេត
• ខែធ្នូ NDONGO LOUIS WILLY របស់ ISI ដង្កោសែនជ័យ
• ខែមករា ញាណ សុស៊ីដាន របស់ Tiffy Army FC
• ខែកុម្ភ: សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង
• ខែមីនា ញាណ សុស៊ីដាន របស់ Tiffy Army FC
• ខែមេសា SHIMIZU SHINTARO របស់ភ្នំពេញក្រោន៕

Share.