ភ្នំពេញ ៖ តបតាមការស្នើសុំពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាព្រៃស្ពឺ ដោយសារបម្រែបម្រួលនៃអាកាសធាតុ កម្តៅកើនឡើងខ្លាំង ដើម្បីសម្រួលដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន រៀន ក្នុងថ្នាក់ ត្រូវបានអង្គភាព៧១១ កងពលតូចលេខ៧០ យករថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ទៅបាញ់ទឹកនៅបរិវេណសាលា នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤នេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមនាយកសាលាបានឱ្យដឹងថា សាលាបឋមសិក្សាព្រៃស្ពឺ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះមានសិស្សសរុបចំនួន១៧៩៨នាក់ មានគ្រូសរុបចំនួន២៦នាក់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.