ភ្នំពេញ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និង កម្លាំងអាវុធហត្ថ រួមទាំងសមត្ថកិច្ច ចម្រុះចុះមកទីតាំងកើតហេតុ តែជនបង្កបានគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២៣៨ កែងផ្លូវលេខ១០៥ ស្ថិតនៅក្នុងមូលដ្ឋាននៃសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានលឺសម្លេងផ្ទុះប្រមាណ៥គ្រាប់ ចេញពីម្តុំផ្លូវលេខ២៣៨ ដោយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មិនហ៊ានចុះពីលើផ្ទះទៅមើលនោះទេ ទើបគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន លុះម៉ោង៤ទៀបភ្លឺសម្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋថាមានលឺសម្លេងផ្ទុះ ក៏ស្រាប់តែប្រទះឃើញគ្រាប់បន្ទុះចំនួន០៥គ្រាប់ ដែលគ្រាប់ទាំងនេះស្ថិតនៅក្បែរសំយ៉ាបផ្ទះ។

ក្រោយចុះពិនិត្យរួច សមត្ថកិច្ចបានរើសគ្រាប់ទាំងនោះយកមករក្សាទុ​ នឹងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានជាបឋថា គ្រាប់ភ្លើងនោះជាប្រភេទគ្រាប់កាំភ្លើងខ្លី តែមិនទាន់ដឹងកាំភ្លើងម៉ាកអ្វីនៅឡើយនោះទេ។ គឺរង់ចាំធ្វើការស្រាវជ្រាវ​​រកជនបង្កដែលបានបាញ់បោះយ៉ាងសេរីកណ្តាលទីក្រុង យកមកអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ត្រយងតូច

Share.