ភ្នំពេញ ៖ ករណីផ្ទុះអាវុធចំនួន៥គ្រាប់ កាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ២៣៨ កែងផ្លូវលេខ១០៥ ស្ថិតនៅក្នុងមូលដ្ឋាននៃសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ជនបង្កត្រូវបាននគរបាលឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃដ៏ដែលនេះ ដោយជនបង្កជាមន្រ្តីយោធាមួយរូប និងជាសន្តិសុខនៅក្លឹបនឹកXថែមទៀតផងដែរ។

តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ជនបង្កមានឈ្មោះ ផាត ផានណូ អាយុ៣៦ឆ្នាំ ជាមន្រ្តីយោធា ឋានន្តរស័ក្តិ វរសេនីយ៍ត្រី បម្រើការងារនៅនាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ។​​ ហើយមូលហេតុដែលមន្រ្តីយោធារូបនេះ ផ្ទុះអាវុធជាច្រើនគ្រាប់ដោយសារជនបង្កមានទំនាស់ជាមួយអ្នកជិតខាង ដែលជាហេតុធ្វើឱ្យជនបង្កបាញ់គំរាមប្រជាពលរដ្ឋតែម្តងទៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានលឺសម្លេងផ្ទុះប្រមាណ៥គ្រាប់ ចេញពីម្តុំផ្លូវលេខ២៣៨ ដោយប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ មិនហ៊ានចុះពីលើផ្ទះទៅមើលនោះទេ ទើបគេនាំគ្នាទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋាន លុះម៉ោង៤ទៀបភ្លឺសម្ថកិច្ចមូលដ្ឋាន និងអាវុធហត្ថខណ្ឌ បានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការត្រួតពិនិត្យទីតាំងដែលប្រជាពលរដ្ឋថាមានលឺសម្លេងផ្ទុះ ក៏ស្រាប់តែប្រទះឃើញគ្រាប់បន្ទុះចំនួន០៥គ្រាប់ ដែលគ្រាប់ទាំងនេះស្ថិតនៅក្បែរសំយ៉ាបផ្ទះ។

ក្រោយចុះពិនិត្យរួច សមត្ថកិច្ចបានរើសគ្រាប់ទាំងនោះយកមករក្សាទុ​ នឹងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានជាបឋថា គ្រាប់ភ្លើងនោះជាប្រភេទគ្រាប់កាំភ្លើងខ្លី នឹងបានបើកការស្រាវជ្រាវ រហូតដល់រសៀលថ្ងៃដ៏ដែលក៏បានរកឃើញជនបង្ក និងឈានដល់ឃាត់ខ្លួនយកមកអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ទូច​ វិច្ឆិកា

Share.