សិល្បៈ​ជាតិ​៖ គ្រាន់តែ​កញ្ញា នី មុនីនាថ បង្ហាញ​វីដេអូ មហោរី Make up Trend ស្រាប់​តែ​ប្រជាជន​ថៃ​មួយ​ចំនួន​ចូល​មក​តាម​ឆាឆៅ​ និង​ចោទមក​កាន់​តារា​ខ្មែរ​យើង​ទាំង​ងងើល​ដោយ​ភាព​ច្រណែន​ឈ្នានីស។

តាមដឹង​ ដោយសារតែមានការបំផុស អាប់សារ៉ា មេកអាប់ ត្រេន Trend Apsara Make up ធ្វើឱ្យតារាល្បី អ្នកផលិតមាតិការ បានដុតដៃដុតជើងគ្នា ផលិតជាវីដេអូ ដើម្បីជាចលនាមួយជំរុញនិងផ្សព្វផ្សាយសិល្បៈវប្បធម៌របស់ខ្មែររួចហើយ ទើប​កញ្ញា​ នី មុនីនាថ ងាក​មក​បំផុស​ពី​វង់ភ្លេងមហោរី​ ក្នុង​គោលដៅ​ជួយ​ផ្សព្វផ្សាយ​ពី​ទម្រង់​សិល្បៈបុរាណ​មួយ​នេះ​ សម្រាប់​ទុក​ឱ្យ​កូន​ចៅ​ខ្មែរ​ជំនាន់ក្រោយ​បាន​ដឹង​និង​ស្គាល់​។

វីដេអូ និងការរៀបរាប់ពីប្រវត្តិរបស់វង់ភ្លេងមហោរី របស់កញ្ញា នី មុនីនាថ បានទទួលនូវការកោតសរសើរនិងសាទរពីសំណាក់ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកលេងបណ្ដាញសង្គមក្ដី ឬសាមីខ្លួនរបស់កញ្ញានី មុនីនាថ ហួសចិត្ត ហើយចង់ទៅជាអស់សំណើចវិញនោះ គឺត្រង់ចរិតឈ្នានីស និងចូលមកខាំគេដល់ក្នុងផ្ទះរបស់ប្រជាជនផ្ទះលេខ២ទៅវិញ។ ក្រុមក្មេងវង្វេងប្រវត្តិសាស្ត្រ និងអកតញ្ញូ ភ្លេចកំណើតដូនតាខ្លួនថៃ មួយចំនួនបានចូលមក បញ្ចេញមតិមួយចំនួននៅខាងក្រោមការលើកឡើងរបស់ កញ្ញា នី មុនីនាថ ថា «លួចៗៗ ចង់បានចង់មានរបស់ដែលមិនមែនជារបស់ខ្លួនឯង» «គ្រាន់តែស្លៀកសំពត់នៅខុស ចាំបង្រៀនយកអត់?» «ក្លែងក្លាយ» «ទៀតហើយ យករបស់ថៃទៀតហើយ ទាំងបទចម្រៀងទាំងសំលៀកបំពាក់» «ជួយឱ្យក្រេឌីត ដល់អ្នកបង្ហាត់បង្រៀនផង នឹងកាន់តែល្អថែមទៀត» «នៅតែដដែលមិនមានអភិវឌ្ឍន៍ថ្មីស្អីសោះ គួរឱ្យធុញ»។

មិន​តបត​ដោយ​សម្ដី​អសុរស បែប​គ្មាន​ការ​សិក្សា និង​ស្វែងយល់​ច្បាស់​ពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដទៅ​កាន់​ក្រុម​ថៃ​ជ្រុល​និយម​ កញ្ញា នី មុនីនាថ គ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «នេះជារបស់ខ្មែរពិត ដូចសត្រូវជាមួយគ្នាពីជាតិមុនចឹង។ នាងខ្ញុំបង្ហាញវប្បធម៌ដ៏ផូរផង់របស់ប្រទេសនាងខ្ញុំសោះ ក៏ច្រណែនដែរ»៕

Share.