ព្រៃវែង ៖ បុរស២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងឌុបគ្នា បត់ចូលក្លោងទ្វារវត្ត តែបែជាជ្រុលទៅបុករូបសំណាករូបដំរីថ្ម នៅមុខច្រកចូល បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្លោងទ្វារវត្តឯករាជ្យ ក្នុងភូមិអាគ្រាជ ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ឌុបគ្នាធ្វើដំណើរពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុបត់ចូលតាមក្លោងទ្វារវត្តឯករាជ្យ ស្រាប់តែបែជាជ្រុលទៅបុររូបសំណាកដំរី បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែកដឹកយកទៅ រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.