ព្រះសីហនុ៖ ជនជាតិចិនពីរក្រុម បានដេញកា.ប់គ្នាតាមផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ បណ្តាលឲ្យស្លា.ប់ម្នាក់ និងរបួ.សធ្ងន់ស្រាលជាច្រើននាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣យប់ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវលេខ៤០០ ត្រង់ចំណុចហាងបាយមួយកន្លែង ទល់មុខកាស៊ីណូយ៉ាឌូលី រហូតទៅដល់មុខកក្លិបអូស្កា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅពីវេលាម៉ោង៣យប់រំលងអធ្រាត្រ ចូលថ្ងៃទី២ ពលរដ្ឋបានឃើញជនជាតិចិនប្រុស ស្រី ចំនួនពីរក្រុម ដេញកា.ប់គ្នាទៅវិញទៅមក ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំង នឹងធ្វើការអន្តរាគមន៍យ៉ាងចិត្តទុកដាក់រួមគ្នា។

ជាក់ស្តែងក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យបុរសជនជាតិចិនពីរនាក់រងបួស ម្នាក់របួ.សដៃ និងម្នាក់ទៀតរបួ.សជើងចំណែកបក្ខពួកជាច្រើននាក់ទៀតបានរងរបួ.សធ្ងន់ និងស្រាល។ សមត្ថកិច្ចបានបន្ថែមថា ក្រោយអន្តរាគមន៍ ឃា.ត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៥នាក់យកមកសាកសួរ (តែម្នាក់ទៀតបានស្លា.ប់) រីឯ៤នាក់ទៀតបច្ចុប្បន្នកំពុងតែសួរនាំបន្តនៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទ៖ ព្រះសីហនុ

Share.