ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័រ១គ្រឿងមិនបានប្រយ័ត្នក៏រេចង្កូតទៅបុកបង្គោលភ្លើងគល់ស្ពានអាកាសចោមចៅយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់មួយដើម ចំណែករថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:៣០នាទីយប់ថ្ងៃទី ០២ខែឧសភា ឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៣ ក្នុងសង្កាត់ចោមចៅទី ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពែញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2W-9633បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុមិនបានប្រយ័ត្នក៏រ៉េចង្កូតទៅបុកមង្គោលភ្លើងគល់ស្ពានអាកាសចោមចៅយ៉ាងពេញទំហឹងបណ្ដាលឲ្យបាក់មួយដើមទ្រេតជិតដល់ដី ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំ សំណាងល្អមិនមានរងរបួសទៅដល់មនុស្ស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់វាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.