ភ្នំពេញ ៖ រថយន្តPriusមួយគ្រឿងកំពុងបើកឆ្លងផ្លូវបត់ត្រឡប់ក្រោយ ត្រូវបានរថយន្តFordបើកលឿនជ្រុលបុក រងខូចខាតខ្ទេចសងខាង កាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីរថយន្តPrius ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C-0145 បើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវត្រឡប់ក្រោយ ស្រាប់តែភាគីខាងរថយន្តFord ពណ៌ស បើកពីត្បូងទៅជើងល្បឿនលឿនជ្រុលបុក បណ្តាលឱ្យរថយន្តទាំង២គ្រឿងរងខូចខាតខ្ទេចមុខដូចគ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរណ៍ រួចប្រគល់ឱ្យសមត្ថកិច្ចជំនាញវាស់វែងយករថយន្តទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.