ភ្នំពេញ ៖ យុវជនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿនជ្រុលរេចង្កូតធ្លាក់ផ្លូវ ដួលខ្លួនឯង កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ម៉ុន តុលា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិល្វាជោម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1L-7516 ធ្វើដំណើរពីជើងទៅត្បូងល្បឿនលឿន ដល់ចំណុចកើតហេតុរេចង្កូតធ្លាក់ផ្លូវ ដួលខ្លួនឯងបណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.