បុរស ម្នាក់ ជិះមូតូមួយគ្រឿងម៉ាក  ស្កូបពី ពណ៌ក្រហម  ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្ដម៉ាក  នីសសាន់  ដែលរលត់កណ្តាលផ្លូវរងរបួសធ្ងន់ត្រូវបាន រថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់  ។

ហេតុការណ៍ នេះ កើត ឡើង នៅវេលាម៉ោង  ០២  និង៤០  នាទី  ថ្ងៃទី  ២៥  ខែសីហា  ឆ្នាំ ២០២១   ចំណុចជិតវិទ្យាល័យ ជាស៊ីមសាមគ្គីផ្លូវ ២៧១ សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេ  បានឃើញបុរសជនជាតិ ចិនម្នាក់បានបើករថយន្តម៉ាកនីសាន់ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AD- 5805 បើកបរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈ មកដល់ចំណុចកើតហេតុស្រាប់តែរថយន្តរលត់បើកទៅមុខលែងរួចនៅពាក់កណ្តាលផ្លូវ ។ ភ្លាមៗនោះដែរស្រាប់តែមាន បុរសម្នាក់បានជិះម៉ូតូម៉ាកស្គុបពីពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1GL- 7262 ធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយរថយន្តពេញទំហឹង បណ្តាល ឲ្យក្បាលម៉ូតូចូលក្រោមរថយន្តរងការខូចខាតមួយកំណាត់មុខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងផ្នែកជំនាញចរាចរណ៍ខណ្ឌមានជ័យចុះមកដល់វាស់វែងនិងបាញ់ថ្នាំយកម៉ូតូនិងរថយន្តដាក់អែបខាងសម្របសម្រួលគ្នា។ ក្រោយមកក៏ម្ចាស់រថយន្ត បានព្រមសងជាសំណង់ទៅលើជនរងគ្រោះជាម្ចាស់ម៉ូតូបញ្ចប់រឿង នៅកន្លែងកើតហេតុ៕

Share.