ភ្នំពេញ÷រថយន្ដពីរគ្រឿងរងកាខូចផ្នែកខាងមុខដូចគ្នា ក្រោយបើកបុកគ្នានៅផ្លូវបំបែកជាបួន តែមិនបង្ករឪ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឪ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដមួយគ្រឿងគ្មានស្លាកលេខពណ៌ស ធ្វើដំណើរតាមបណ្ដោយផ្លូបព្រះសីហនុ ក្នុងទិសដៅពីលិចមកកើត លុះធ្វើដំណើរមកដល់ក្បែររបងវត្តលង្កា ក៏មានបុរសម្នាក់បើករថយន្ដមួយគ្រឿងម៉ាក TOYOTA YARIS CROSS ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច សុីញ៉ូបត់ក្រោយមកបុកពេញទំហឹង បណ្ដាលអោយរងការខូចខាតផ្នែកខាងមុខទាំងសងខាង តែមិនបង្កឪ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទួចរថយន្ដទាំងពីរ យកមករក្សាទុកដើម្បីរងចាំកាដោះស្រាយនៅពេលក្រោយ៕

អត្ថបទ÷ត្រយងតូច

Share.