សៀមរាប ៖ មនុស្ស២នាក់ប្តីប្រពន្ធបានស្លាប់ ចំណែក៣នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ បើកបរល្បឿនលឿនជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ កាលពីវេលាម៉ោង១០យប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងរថយន្ត កូរ៉េម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-3413 បើកបរដោយឈ្មោះ ឈ្មោះ ឆែម សាន ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ស្លាប់) រួមដំណើរជាមួយ ៤នាក់ទៀត ទី១ ឈ្មោះ ញឹប ស្រីស្រស់ ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់) ។ ទី២ ឈ្មោះ ណន សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា រងរបួសស្រាល ។ ទី៣ ឈ្មោះ ផុន យិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រងរបួសស្រាល ។ ទី៤ ឈ្មោះ សុខ សល់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ រងរបួសស្រាល ។

ចំណែកភាគីខាងរថយន្តកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-3551 អ្នកបើកបរចុះគេចខ្លួនបាត់ ។

ប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តដឹកទំនិញ បើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រ បើកស្របទិសគ្នា បណ្តាលឱ្យខ្ទេចកាប៊ីន ស្លាប់២នាក់ប្តីប្រពន្ធ របួសស្រាល៣នាក់ ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យធ្វើកំណត់ហេតុរួច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកជីក្រែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.