សិល្បៈជាតិ៖ នៅថ្ងៃសុក្រទី ៣ ខែមេសា ឆ្នាំ ២០២៤ កញ្ញា កុយ អេនណា បានបង្ហោះរូបភាពប្លែកៗចំនួន ១១ សន្លឹក នៅលើបណ្ដាញសង្គមហ្វេសបប៊ុក ឱ្យមហាជន និងហ្វេនអ្នកគាំទ្របានឃើញថា កញ្ញាក្លាហានប្រថុយជីវិតថតរូបភាពហ្វេសសិនប្លែកភ្នែកជាមួយសត្វកាចសាហាវ ដើម្បីចូលរួមផ្សព្វផ្សាយពីទេចរណ៍ជាតិ។

Evoto

ដោយឡែក នៅក្នុងរូបភាពរបស់កញ្ញា កុយ អេនណា ដែលជា Miss Grand Cambodia ឆ្នាំ ២០២៣ តំណែងលំដាប់រងទី ១ បានបង្ហាញពីសកម្មភាព កាយវិកា ថតរូបបែបហ្វេសសិនដោយមានការលេងទឹកមុខសិចស៊ី ជាមួយសត្វក្រពើ ខ្លា សត្វកវែង ដែលបានធ្វើឱ្យហ្វេនអ្នកគាំទ្រមើលរូបភាពនោះហើយមានអារម្មណ៍ស្រៀវឆ្អឹងខ្នង។

ក្រៅពីការថតរូបភាពបែបហ្វេសសិន ហ្វេនចាប់អារម្មណ៍ឃើញឈុតបខ្លារខិន ដែលមានភាពសិចស៊ីខ្លាំង អមជាមួយឈុតគ្រឿងអលង្កាច្នៃប្រឌិត ដែលទទួលបានការសរសើរពីហ្វេនថា កញ្ញាមានភាពក្លាហាន ភាពស្រស់ស្អាត ប្លែកអារម្មណ៍ មានភាពទាក់ទាញ និងទទួលបានការកោតសរសើរចំពោះការលើកស្ទួយផ្សព្វផ្សាយទេសចរណ៍ជាតិ។

ជាមួយរូបភាព ១១ សន្លឹក កញ្ញា កុយ អេនណា បានរៀបរាប់ខ្លឹមសារថា ៖ «កុំខ្លាចខ្ញុំ ខ្ញុំគ្រាន់តែជាអ្នកប្រយុទ្ធ ដែលកើតចេញពីពិភពនៃការតស៊ូ….!! លើកស្ទួយទេសចរណ៍ជាតិ និងអន្តរជាតិ មកលេងកម្សាន្តសួនសត្វ​ Safari ដោយក្តីរីករាយ!!»។

តាមរយៈសកម្មភាព និងរូបភាពដែលកញ្ញា កុយ អេនណា បានបង្ហាញក្នុងគោលបំណងចូលរួមលើកស្ទួយផ្សព្វផ្សាយទេសចរណ៍ជាតិ ត្រូវបានអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គម កោតសរសើរនូវស្មារតីជួយជាតិ ដែលផុសចេញពីគំនិតច្នៃប្រឌិតបែបរូបភាពហ្វេសិន៕

Share.