ព្រះខ័នរាជស្វាយរៀង ឈ្នះបឹងកេត ខណ:ភ្នំពេញក្រោន ស្មើជាមួយវិសាខា នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ តំបន់ TOP4 សប្តាហ៍ទី២៨ ។

សម្រាប់​ជ័យ​ជម្នះ​របស់ព្រះខ័នរាជស្វាយរៀង លើកបឹងកេត និង​វិសាខា លើភ្នំពេញក្រោន បាន​ធ្វើ​អោយ​ព្រះខ័នរាជស្វាយ​រៀង ក្លាយ​ជា​ម្ចាស់​ជើង​ឯក​លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ បើទោះ​ជា​នៅ​សល់ ២ប្រកួត​ទៀត​ក៏​ដោយ។

លទ្ធផលប្រកួតថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤៖

  • ព្រះខ័នរាជស្វាយរៀង ៤-១ បឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង
  • ភ្នំពេញក្រោន ០-២ វិសាខា នៅកីឡដ្ឋាន Smart RSN

ក្លាយជាម្ចាស់ជើងឯកនៅរដូវកាលនេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​បាល់ទាត់​កម្ពុជា​រយៈ​ពេល​ ១៦​ឆ្នាំ​ចុង​ក្រោយ​សម្រាប់​ការ​ឈ្នះ​ពាន​រង្វាន់​ធំ ​២​ក្នុង​មួយ​រដូវ​កាល បន្ទាប់​ពី​បានឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើក​ទី​១៧ រដូវ​កាល​២០២៣-២៤ កាល​ពី​​ថ្ងៃ​ទី​២៨ ខែ​មេសា រួម​ជា​មួយ​ជ័យ​ជម្នះ​នៅ​ថ្ងៃទី០៤ ឧសភា។

គួរដឹងថាការប្រកួត Top4 គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ មានព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា និងបឹងកេត។ ក្រុមលេខ១ ត្រូវ ប៉ះក្រុមលេខ៤ និង ក្រុមលេខ២ ត្រូវប៉ះលេខ៣ ហើយក្រុមណាដែលធ្លាប់បានធ្វើជាម្ចាស់ផ្ទះ២ដងមកគឺត្រូវប្ដូរទៅលេងក្រុមដែលធ្វើម្ចាស់ផ្ទះបានតែ១ដងវិញ។

គួរបញ្ជាក់ឱ្យដឹងផងដែរថាពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League បានចាប់ផ្តើមការ ប្រកួតតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប្រើរយៈពេលចំនួន ៣០សប្តាហ៍ ខណៈជើងឯកឆ្នាំ​ចាស់​គឺបានលើក្រុមបាល់ទាត់ភ្នំពេញក្រោន៕

Share.