អត្តពលិកជឺជីតស៊ូកម្ពុជា ចូលរួមការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម ចាប់ពីថ្ងៃទី៣-៨ ខែឧសភា ឆ្នាំ២០២៤ ។

ជាលទ្ធផលការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ីលើកទី៨ ឆ្នាំ២០២៤​ នៅប្រទេសអារ៉ាប់រួម ដូច​ខាង​ក្រោម៖

ការប្រកួតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤

១.កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណបួរកែវ

  • ប្រកួតវិញ្ញាសានារីសម្តែងគូ SHOW Women
  • ទទួលបានមេដាយសំរិទ្ធ ០១គ្រឿង

២.កីឡាករ សរ សុផានុត ប្រកួតវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៦២គីឡូក្រាម Fighting Male -62kg

  • ប្រកួតវគ្គជម្រុះជុំ១៦ ឈ្នះកីឡាករឥណ្ឌា DONGDA TARUK
  • ប្រកួតវគ្គជម្រុះជុំ quarter-final ឈ្នះកីឡាករអីរ៉ង់ SATTAR MEHRAN
  • ធ្លាក់វគ្គជម្រុះជុំ quarter-final ទទួលបានចំណាត់ថ្នាក់លេ៧ មិនទទួលបានមេដាយ

៣.កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាករ គង់ម៉ូណា មិថុរ៉ា

  • ប្រកួតវិញ្ញាសាបុរសនារីសម្តែងគូ DUO Mixed
  • ទទួលបានចំណាត់ថ្នាក់លេខ៥ មិនទទួលបានមេដាយ

៤.កីឡាករ ទូច ពីរកក្កដា និងកីឡាករ គង់ម៉ូណា មិថុរ៉ា

  • ប្រកួតវិញ្ញាសាបុរសសម្តែងគូ SHOW Men
  • ទទួលបានចំណាត់ថ្នាក់លេខ៥ មិនទទួលបានមេដាយ

បេសកកម្មរបស់ក្រុមកីឡាជឺជីតស៊ូកម្ពុជាខាងលើ រួមមានលោក Jasper Martijn Pass ជាគ្រូបង្វឹក, លោក Oliver Robert King ជាគ្រូជំនួយ និងលោកស្រី សំ សោភ័ណ ជាមន្ដ្រីបច្ចេកទេស ។ ចំពោះកីឡាករ–កីឡាការិនីមាន ៥រូប រួមមានម្ចាស់មេដាយមាសស៊ីហ្គេម គង់ម៉ូណា មិថុនា, ទូច ពីរកក្កដា, សរ សុផានុត, កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណ បួរកែវ។

ព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ មានអត្តពលិកចូលរួមសរុប ៣០ប្រទេស ។ នេះគឺជាឱកាសមួយទៀត សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុង​ការចូល​រួម​ប្រកួត​ប្រជែង​ជាមួយបណ្ដាប្រទេស ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេស ក៏ដូចជា​ស្វែងរក​លទ្ធ​ផល​ល្អ​ប្រសើរ​ជូនជាតិមាតុភូមិ ។ ម្យ៉ាងក៏ជាការត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃផងដែរ ៕

Share.