ក្លិបបាល់ទាត់ Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti បានក្លាយជាម្ចាស់ជើងឯកលីគកំពូលអេស្ប៉ាញ Laliga រដូវកាល ២០២៣-២៤ ទោះបីនៅសល់៤ប្រកួតទើបបញ្ចប់រដូវកាលក៏ដោយ បន្ទាប់ពីយកឈ្នះ Cadiz ៣-០ នៅកីឡដ្ឋាន Estadio Santiago Bernabeu កាលពីថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤។

ស្របពេលក្រុមបាល់ទាត់ FC Barcelona ក្រោមការដឹកនាំរបស់លោក Xavi បានរងបរាជ័យ Girona ក្នុងលទ្ធផល ៤-២ ធ្លាក់ទៅឈរលេខ៣ នៃលីគកំពូលអេស្ប៉ាញ Laliga ខណ: Girona ឡើងទៅលេខ២ កក់កៅអី UEFA Champions League រដូវកាល ២០២៤-២៥។

គួរដឹងថានេះគឺជាការឈ្នះពាន Laliga លើកទី៣៦ របស់ក្រុមបាល់ទាត់ Real Madrid ពោលគឺច្រើនជាងគេបង្អស់ប្រចាំប្រវត្តិសាស្រ្តលីគកំពូលអេស្ប៉ាញ ខណ: Barcelona ឈ្នះបាន២៧លើក និង Atlético Madrid ឈ្នះ១១លើក៕

តារាងចំណាត់ថ្នាក់ Laliga គិតត្រឹមសប្តាហ៍ទី៣៤៖

Share.