សិល្បៈជាតិ៖ រយៈពេល ៣ ឆ្នាំមកនេះក្រុមចម្រៀង K-pop ដែលបង្កើតឡើងបច្ចេកវិទ្យា AI មានឈ្មោះ Eternity ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនទូទាំងពិភពលោក ដោយសមាជិកក្រុមចម្រៀងគឺជានារីសុទ្ធមានចំនួន ៩ នាក់ ត្រូវ AI បង្កើតរូបរាង និងសកម្មភាពរបស់ពួកគេដូចមនុស្សពិតបេះបិទ។

បង្កើតឡើងបច្ចេកវិទ្យា Ai មិនត្រឹមបានជួយសម្រួលលើការងាររបស់មនុស្សបានជាច្រើនផ្នែកដូចជា ឌីហ្សាញ កាត់ត សរសេរអត្ថបទ និងការងារជាច្រើនទៀតនោះទេ វាក៏បានប្រជែងជាមួយមនុស្សក្នុងការរកលុយដែលជាប្រាក់ចំណូលផងដែរ។ ក្រុមចម្រៀងនារី K-pop បង្កើតឡើងដោយបច្ចេកវិទ្យា AI ខាងលើនេះគឺមានសមត្ថភាពច្រៀងនិងរាំងបានដោយខ្លួនឯងតាមរយៈខួរក្បាលសិប្បនិម្មិតឱ្យដូចជាជាមនុស្សពិត និងបានចេញចម្រៀងផ្លូវការនៅឆ្នាំ២០២១។

ផលិតកម្ម PR Pulse9 ដែលបានសាងក្រុមចម្រៀង Ai ដំបូងរបស់ K-pop គឺមានចក្ខុវិស័យធ្វើឱ្យពួកគេមានភាពល្បីល្បាញជាសកលដូចក្រុមចម្រៀងជាមនុស្សពិតដូច្នោះដែរ។ សមាជិកជាអ្នកផលិតរូបភាពនៅក្រោយឆាកទាំងនោះបាននិយាយថា គេចង់ឱ្យអ្នកគាំទ្រផ្ដោតសំខាន់ទៅលើប្រជាប្រិយភាពរបស់ក្រុម​Ai បើទោះជាពួកគេបានសាងវាមកដោយស្នាដៃ ប៉ុន្តែពួកគេមិនព្រមបញ្ចេញមុខឱ្យអ្នកគាំទ្រស្គាល់ដាច់ខាត។

គួរដឹងថា ក្រុមចម្រៀង K-pop AI  ទទួលបានការគាំទ្រខ្លាំងពីហ្វេននៅបណ្ដាប្រទេសដូចជា អាស៊ី អឺរ៉ុប និង​អាមេរិក​ខាងត្បូង ក្រៅពីផ្ដល់ភាពសប្បាយរីករាយតាមរយៈបទចម្រៀងហើយនោះ ពួកគេក៏បានសន្ទនា និងធ្វើបទសម្ភាសជូនអ្នកសារព័ត៌មានឱ្យអ្នកគាំទ្របានទស្សនាថែមទៀត៕

Share.