សិល្បៈអន្តរជាតិ៖ នៅថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២៤ នាង Stephania Stegman ដែលជាម្ចាស់មកុដ Miss Supranational ឆ្នាំ ២០១៥ បានបង្ហោះរូបនឹងអមដោយសំណេរប្រកាសជាផ្លូវការថា « road to miss universe Paraguay » ដែលធ្វើឱ្យហ្វេនគាំទ្រកញ្ញានៅជុំវិញពិភពលោកមានការភ្ងាក់ផ្អើលជាខ្លាំង។

នាង Stephania Stegman ជាបវកញ្ញាដែលមានបទពិសោធប្រកួតកម្មវីធីសម្រស់ថ្នាក់អន្តរជាតិជាច្រើនកម្មវិធីដូចជា Miss international Reina Hispanoamericana Paraguay 2012 នឹង Miss supranational 2015 ហើយនាងក៏ទទួលបានជ័យលាភីជាម្ចាស់មកុដ Miss supranational 2015 យ៉ាងគួរឱ្យស្ញប់ស្ញែង។ ជាមួយការវិលត្រឡប់ចូលមកវេទិកា Miss Universe Paraguay នាឆ្នាំ 2024 នេះ គឺពិតជាធ្វើហ្វេនរបស់នាងញាប់ញ័រដើមទ្រូង ហើយទន្ទឹងចាំមើលការប្រកួតប្រជែងដ៏ក្ដៅគគុកក្នុងឆ្នាំនេះ។

បើទោះបីជាក្រោយឈ្នះមកុដ ៩ ឆ្នាំកន្លងមកនាងបានរៀបការមានស្វាមី និងមានកូនក៏ដោយ ប៉ុន្តែសំណេរសារ « road to miss universe paraguay » របស់នាងបានស្ដែងពីការតាំងចិត្តរបស់នាងឱ្យហ្វេនដឹងថា នាងនៅតែមិនបោះបង់ចិត្តចោលវិស័យប្រកួតបវកញ្ញា ជាពិសេសគឺវេទិកា Miss Universe។ ដោយហេតុនេះហើយទើបហ្វេនរបស់កញ្ញាមានការគាំទ្រយ៉ាងពេញទំហឹង រួចរងចាំមើលបន្តទៀតថា តើកញ្ញាអាចសម្រេចនូវក្ដីស្រមៃចំពោះការប្រកួត Miss Universe លើកទី ៧៣ នេះបានដោយកម្រិតណា?

គួរជម្រាបបន្ថែមថា ការប្រកួត Miss Universe ឆ្នាំ ២០២៤ នេះ នឹងត្រូវធ្វើឡើងនៅប្រទេស ម៉ិចសិក ដែលប្រទេសនេះធ្លាប់ធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ ២០០៧៕

Share.