ភ្នំពេញ÷ បុរសម្នាក់រងរបួសធ្ងន់ហូរឈាមស្រោចខ្លួន ក្រោយជនសង្ស័យ ២នាក់ប្រើដាវកាប់ ក្នុងករណីទំនាស់ពាក្យសំដីគ្នាបន្ទិចបន្ទួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវទំនប់៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុជនរងគ្រោះបានទាស់ពាក្យសម្ដីគ្នា ជាមួយភាគីម្ខាងទៀតដែលជាអ្នកលក់ស្រោមអនាយម័ដូចគ្នា ស្រាប់តែប្រហែល១០នាទីក្រោយមក ក៏លេខមុខជនសង្ស័យពីរនាក់ ប្រដាប់ដោយដាវពីរដើម បានហក់មកកាប់លើជនរងគ្រោះ បណ្ដាលអោយមានរបួសស្ទើរសុះសាច់ហូរឈាមស្រោចខ្លួន ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំឪពុកជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីតាមស្វែងរកជនបង្ករ មកចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ត្រយងតូច

Share.