ភ្នំពេញ ៖ ភោជនីយដ្ឋានមួយកន្លែង កើតមានគ្រោះអគ្គិភ័យឆាបឆេះកញ្ចុះស្បូវអស់ចំនួន៦ ដោយសារទុស្សខ្សែភ្លើង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា ខណៈដែលភោជនីយដ្ឋានកំពុងបើកលក់ដូរធម្មតា ស្រាប់តែនៅវេលាម៉ោងខាងលើ ទុស្សេខ្សែភ្លើង ដែលតបណ្តាញតាមកញ្ចុះនិមួយៗ ឆាបឆេះរាលពីមួយទៅមួយ ម្យ៉ាងដំបូលស្បូវផង ភ្លើងឆេះលឿន អស់ចំនួន៦ ។

ហេតុការណ៍ខាងលើ ផ្អើលពលរដ្ឋក្បែរខាង នាំគ្នាដង បាញ់ជះទឹកពន្លត់ ហើយកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យទៅដល់ ភ្លើងរលត់ទៅវិញហើយ កញ្ចុះចំនួន៦ សល់តែគ្រោង ឆេះអស់ដំបូល និងសម្ភារៈមួយចំនួន ៕

អត្ថបទ៖តាតុងសែនជ័យ

Share.