ភ្នំពេញ÷ប្ដីប្រពន្ធមួយគូចេញពីខួបកំណើតគេ ទាស់ពាក្យសម្ដីគ្នាមួយប្រាវ ភ្លេចដកសោម៉ូតូត្រូវជនឆ្លៀតឱកាស ឡើងជិះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាប្រភពីជនរងគ្រោះបានអោយដឹងថា ខ្លួននឹងប្រពន្ធបន្ទប់ពីចេញពីខួនកំណើតគេ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម 1AA-9631 ធ្វើដំណើរមកដល់មុខផ្លូវចូលបន្ទប់ជួល ក៏ទាស់់ពាក្យសម្ដីគ្នា  ហើតភ្លេចដកសោម៉ូតូ ស្រាប់តែមានជនឆ្លៀតឱកាស មកហក់ជិះបើកគេចខ្លួនបាត់ស្រមោល។

ក្រោយបីកើតហេតុក៏មានវត្តមាន សមត្ថកិច្ចប៉ុស្ដ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ នាំចនរងគ្រោះទៅដាក់ពាក្យបណ្ដឹង ដើម្បីស្វេងរកជនបង្ក មកចាត់ការតាមនីតិវីធី៕

អត្ថបទ៖ ត្រយងតូច

Share.