ព្រះសីហនុ ៖ រថយន្តកាមរីមួយគ្រឿងខណៈដែលកំពុងបើកបរលើផ្លូវល្បឿនលឿន ស្រាប់តែឆ្លងប្រព័ន្ធភ្លើងឆាបឆេះសន្ធោសន្ធៅ សល់តែគ្រោងដែក កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿនត្រង់ចំណុច គីឡូម៉ែត្រលេខ៩៧ ក្នុង ភូមិស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុកកំពង់សិលា ខេត្ត ព្រះសីហនុ ។

រថយន្តដែលទទួលរងអគ្គិភ័យឆាបឆេះ ម៉ាកកាមរី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 2C-9690 ម្ចាស់ឡានរងគ្រោះឈ្មោះ មឿន ឆៃយុទ្ធ ភេទ ប្រុស ជនជាតិខ្មែរ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុរថយន្តបើកបរក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ-ក្រុងព្រះសីហនុ) លុះដល់ចំណុចកើតហេតុ ឆ្លងប្រព័ន្ធភ្លើង បង្កជាអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ម្ចាស់អ្នកបើកបរចុះចេញទាន់ ពុំមានរងរបួស ។ ក្រោយកើតកម្លាំងអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ស្ទូចយកទៅដាក់នៅទីស្នាក់ការក្រុមហ៊ុន ៕

អត្ថបទ៖តាតុងសែនេជ័យ

Share.