កណ្តាល ៖ អគ្គិភ័យឆេះស្មៅ ព្រៃរបោះ មិនបាននាំគ្នារវល់ពន្លត់ បង្កាការពារ ស្រាប់តែភ្លើងឆេះរាលចូលដល់អាហារដ្ឋាន ឆេះកញ្ចុះ រោងបាយ សម្ភារៈ ក្នុងហាងយ៉ាងសន្ធោសន្ធៅ ទើបនាំគ្នាផ្អើលឆោឡោ ខូចខាតអស់កញ្ចុះចំនួន៥ រោងបាយមួយខ្នង អស់សម្ភារៈ តុ កៅអី កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ម្ចាស់ហាងរងគ្រោះឈ្មោះ ស្រេង ស៊ាងហាក់ ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិអង្គ សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

ខូចខាត ឆេះអាហារដ្ឋាន កញ្ចុះធ្វេីពីឈេីប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រx៤ ម៉ែត្រ អស់ចំនួន ៥ខ្នង ,កញ្ចុះធ្វេីពីឈេីប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រx៣៥ មែត្រ ចំនួន ១ខ្នង , ផ្ទះបាយធ្វេីពីឈេីប្រក់ស័ង្កសី ទំហំ ៤ម៉ែត្រx៧ ម៉ែត្រ ចំនួន ១ខ្នង ,តុឈេី ចំនួន ១៥តុ ,កៅអីជ័រ ចំនួន៦០កៅអី ,ទូរក្លាស់សេសាច់បន្លែ ចំនួន ៣ទូ ,ម៉ាសុីនកម្តៅសាច់ ចំនួន ១គ្រឿង,ចង្ក្រានហ្គាសចំនួន ២គ្រឿង ,ឆេះស្មៅ ព្រៃរបោះ ប្រហែល៥ហិចតា ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុភ្លើងឆេះស្មៅ ព្រៃរបោះ តែគ្មានអ្នកណារវល់ពន្លត់ បង្កា ការពារ រហូតដល់ភ្លើងឆេះរាល ចូលដល់ហាង អាហារដ្ឋាន ទើបផ្អើលឆោឡោ ។ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ចេញទៅបាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង៥និង១០នាទីល្ងាចទើបភ្លើងរលត់ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.