កំពង់ធំ៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤នេះ អភិបាលរងស្រុកស្ទោង បានយកទឹកទៅចែកជូនដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀនមួយចំនួននៅក្នុងឃុំចំណាលើ ស្រុកស្ទោង.ដែលកំពុងខ្វះខាតទឹកខ្លាំង។     

ក្នុងឱកាសនេះដែរលោក ព្រំ ឆដា អភិបាលរងស្រុកស្ទោងបានណែនាំដល់លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាល សូមប្រើប្រាស់ទឹកដោយការសន្សំសំចៃដើម្បីផ្គត់ផ្គង់តម្រូវការដែលកំពុងខ្វះខាតសព្វថ្ងៃ ព្រោះរដូវប្រាំងកំពុងបន្តអូសបន្លាយពេលវេលាទៅទៀតហើយប្រភពទឹកមួយចំនួនធំក៏បានខះរីងស្ងួតអស់ហើយដែរ។

 លើសពីនេះលោកអភិបាលរងស្រុកស្ទោង ក៏បានណែនាំបន្ថែមទៀតដល់ លោកនាយក នាយិកាលោកគ្រូបន្ទុកថ្នាក់និងសិស្សនិស្សានុសិស្ស ត្រូវតាមដានសុខភាពរបស់ខ្លួនជាប្រចាំ ប្រសិនបើមានស្ថានភាពមិនប្រក្រី សូមមេត្តារាយការណ៍ដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរមូលដ្ឋាន អ្នកពាក់ព័ន្ធ ហើយប្រញាប់ទៅព្យាបាល និងសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យដែលនៅជិតបំផុត។

 ជាមួយគ្នានេះដែរលោកនាយក នាយិកា លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងតំណាងអាណាព្យាបាលបានថ្លែងអំណរគុណដល់លោកអភិបាលស្រុកស្ទោង និងសហការីដែលបានយកយកចិត្តទុកដាក់ដល់សុខុមាលភាពគ្រូបង្រៀន និងសិស្សានុសិស្ស ហើយបានយកទឹកទៅចែកជូនដល់សាលារៀនដែលកំពុងខ្វះខាតបានទាន់ពេលវរលានៅពេលនេះ។

 គួរបញ្ជាក់ថា ការចែកទឹកនៅថ្ងៃនេះគឺបានចែកជូនដល់សាលាបឋមសិក្សាប្រាសាទ បឋមសិក្សាខ្មាក់ បឋមសិក្សាក្អិន បឋមសិក្សាគរ ដែលស្ថិតនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមួយសាលារៀនទទួលបានទឹកចំនួន០៦ម៉ែត្រគីប៕

អត្ថបទ៖កំពង់ធំ

Share.