ពោធិ៍សាត់៖ ផ្ទះប្រជាពលរដ្ឋចំនួន ១៧ ខ្នង ក្នុង ០៥សង្កាត់នៃក្រុងពោធិ៍សាត់ត្រូវបានខ្យល់កន្ត្រាក់លាយឡំដោយភ្លៀងមួយមេបោកបក់បណ្ដាលឲ្យខូចខាតក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន ០៤ខ្នង។ ហេតុការណ៍គ្រោះធម្មជាតិនេះកើតឡើងនៅវេលាម៉ោង ៤:០០ និង ៥០ នាទីរសៀលថ្ងៃទី ០៣ខែឧសភា ឆ្នាំ២០២៤។

តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋនៅក្នុងសង្កាត់ផ្ទះព្រៃ ខូចខាត៤ខ្នង និងទឹកភ្លៀងច្រោះផ្លូវកៅស៊ូមួយកន្លែងនៅខាងក្រោយមន្ទីរសុខាភិបាលខេត្ត សង្កាត់បន្ទាយដី ខូចខាតមួយខ្នង ។

សង្កាត់ព្រៃញី ខូចខាតចំនួន០៨ ខ្នងក្នុងនោះខូចខាតធ្ងន់ធ្ងរចំនួន០៤ខ្នង សង្កាត់លលកស ខូចខាតមួយខ្នង និងសង្កាត់រលាប ខូចខាតចំនួន ០៣ក្នុងផ្ទះ៕

អត្ថបទ៖ពោធិ៍សាត់

Share.