បាត់ដំបង៖ ឆេះតូបលក់គ្រឿងជ័រមួយល្វែងភ្ញាក់ផ្អើលទាំងយប់ក្នុងផ្សារថ្មគោល ខេត្តបាត់ដំបង ខូចខាតអស់ជាច្រើនកាលពីវេលាម៉ោងប្រមាណជាង ១:០០នាទីរំលងអាធ្រាត ថ្ងៃទី ០៣ ឈានចូលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០២៤ ត្រង់ចំណុចភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា តូបលក់សម្ភារ:គ្រឿងជ័រដែលឆេះនេះ គេនៅមិនទាន់ស្គាល់ម្ចាស់នៅឡើយទេ ហើយមូលហេតុនៃការឆេះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិនី ។

ជុំវិញករណីអគ្គិភ័យឆាបឆេះតូបលក់គ្រឿងជ័រនេះដែរ គេនៅមិនទាន់ដឹងដូចគ្នាបូលហេតុច្បាស់នៅឡើយតទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ។ ចំពោះទំហំនៃការខូចខាតសម្ភារ អស់ប្រមាណជា៨០ភាគរយ៕

អត្ថបទ៖ ដំបងក្រញូង

Share.