ក្រុមបាល់ទាត់ Central Coast Mariners សមាជិកលីគកំពូលអូស្ត្រាលី A-League Men បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់​កម្រិត​ទ្វីប​អាស៊ី AFC Cup រដូវកាល ២០២៣-២៤ កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

លទ្ធផលវគ្គផ្តាច់ព្រ័ត្រ AFC Cup៖

  • ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ Al-Ahed របស់លីបង់ ០-១ Central Coast Mariners របស់អូស្រ្តាលី នៅកីឡដ្ឋាន Sultan Qaboos Sports Complex។

ពានរង្វាន់​ AFC Cup ត្រូវបាន​បែងចែក​ជា​តំបន់​ចំនួន​៥ មាន​អាស៊ីខាងលិច អាស៊ីខាងកើត អាស៊ី​កណ្តាល អាស៊ីខាង​ត្បូង និង​អាស៊ីអាគេ្នយ៍ ខណ:តំបន់អាស៊ាន ASEAN ZONE (ពូល F,G,H) ចាប់ផ្តើមប្រកួតពីថ្ងៃទី១៨ ខែកញ្ញ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤។

គួរដឹងថាពានរង្វាន់ AFC Cup បង្កើតឡើងដំបូងនៅឆ្នាំ ២០០៤ ខណ:ក្រុមបាល់ទាត់ Al-Kuwait របស់គុយវ៉ែត និង Al-Quwa Al-Jawiya របស់អ៊ីរ៉ាក់ ឈ្នះច្រើនជាងគេ សរុប៣លើកដូចគ្នា៕

Share.