ភ្នំពេញ ៖ ម៉ូតូWINNERមួយគ្រឿងជិះដោយបុកម្នាក់ លឿនមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយរថយន្តកំពុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃឆ្វេង រថយន្តបន្តបើកគេចទៅបាត់ កាលពីវេលាម៉ោង៩និង ២០នាទីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លាង វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល រងរបួសបាក់ដៃឆ្វេង។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកWINNER បិទស្កុតពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1KG-4779 ធ្វើដំណើរពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ មិនប្រុងប្រយ័ត្ន ជ្រុលបុកពីក្រោយរថយន្ត ប្រភេទទេសចរណ៍ ដែលបើកពីកើតទៅលិច កំពុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ បណ្តាលឱ្យរងរបួសធ្ងន់ បាក់ដៃឆ្វេង ម៉ូតូខ្ទេចផ្នែកខាងមុខ រថយន្តបន្តបើកគេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ និងបន្តស្រាវជ្រាវស្វែងរករថយន្ត ៕

អត្ថបទ៖តាតុងែនជ័យ

Share.