នៅក្នុង​ការ​ចូល​រួម​​ប្រកួត​ប្រជែងព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បានបន្ថែមមេដាយមាស១ និងមេដាយប្រាក់២គ្រឿងទៀត ពីព្រឹត្តិការណ៍កម្រិតពិភពលោក នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។

ក្នុងមេដាយ​ដែលក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ដណ្ដើម​បាន​មាន៖

  • កីឡាករ ម៉ីន មូសស្តាន ឈ្នះមេដាយមាស១គ្រឿង
  • កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយប្រាក់១

កីឡាករ ទៀត សាលេះ ដណ្តើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសា Novice Runabout 1100 Stock បន្ទាប់ពីកីឡាករ សាលី ហ្វីលីន និងកៃវ៉ាន់ ស៊ីដែន ឈ្នះ​មេដាយ​មាសម្នាក់​មួយ​គ្រឿង។

គិតត្រឹមថ្ងៃទី០៥ ខែឧសភានេះ ក្រុមជម្រើស​ជាតិ​ម៉ូតូទឹកកម្ពុជា ដណ្តើមបានមេដាយសរុប៦គ្រឿង ក្នុងនោះមេដាយមាស៣ និងមេដាយប្រាក់៣គ្រឿងផងដែរ។ ព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលដឹកនាំដោយវីរ:កីឡាករ សាលី អ៊ូមើត ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR ជុំទី២ ឆ្នាំ២០២៤ ក្រុម ជម្រើសជាតិម៉ូតូទឹកកម្ពុជា សរុប៧នាក់បានចូលរួម និងទទួលបានការឧបត្ថម្ភទាំងស្រុងពីលោក Henry Knauf ប្រធានក្លឹប Flamingo, OMS Rench SV Rench និងវីរៈកីឡាករ លោក​សាលី អ៊ូមើត ៕

Share.