ក្រោយពានរង្វាន់ AFC U-23 Asian Cup ឆ្នាំ២០២៤ ដែលប្រទេសកាតា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ត្រូវបានបញ្ចប់ក្រុមជើងឯកបានទៅលើជប៉ុន, អ៊ូសបេគីស្ថាន ទទួលបានជើងឯករង, លេខ៣ បានទៅលើអ៊ីរ៉ាក់ និងលេខ៤ បានទៅលើឥណ្ឌូណេស៊ី។

ដូច្នេះក្រុមបាល់ទាត់ U-23 ជប៉ុន, អ៊ូសបេគីស្ថាន និងអ៊ីរ៉ាក់ ទទួលបានកៅអីតំណាងឱ្យទ្វីបអាស៊ី ទៅប្រកួតអូឡាំពិក​បារីស ឆ្នាំ​២០២៤ (Football at the 2024 Summer Olympics – Men’s tournament)។

ខណ:ឥណ្ឌូណេស៊ី តំណាងទ្វីបអាស៊ី ត្រូវប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិហ្គីណេ តំណាងទ្វីបអាហ្រ្វិក ដើម្បីទទួលបានកៅអីទៅប្រកួតអូឡាំពិក ទីក្រុង​បារីស នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងទឹកដីកណ្តាលប្រទេសបារាំង។

គួរដឹងថា U-23 ជប៉ុន ស្ថិតនៅពូល D ជាមួយ ប៉ារ៉ាហ្គាយ, ម៉ាលី និង អ៊ីស្រាអែល ខណ: ​U-23 អ៊ូសបេគីស្ថាន ស្ថិតនៅពូល C ជាមួយ អេស្ប៉ាញ, អេហ្ស៊ីប និងសាធារណរដ្ឋដូមីនីកែន ដោយឡែក U-23 អ៊ីរ៉ាក់ ស្ថិតនៅពូល B ជាមួយ អាហ្សង់ទីន, ម៉ារ៉ុក និង អ៊ុយក្រែន។

ចំពោះឥណ្ឌូណេស៊ី តំណាងទ្វីបអាស៊ី ត្រូវប្រកួតជម្រុះជាមួយក្រុមជម្រើសជាតិហ្គីណេ តំណាងទ្វីបអាហ្រ្វិក ក្រុមឈ្នះត្រូវឡើងទៅពូល A ជាមួយបារាំង, អាមេរិក និង នូវែលសេឡង់៕

Share.