ក្រុមបាល់ទាត់ Bayer Leverkusen ក្រោមការដឹកនាំរបស់លោក Xabi Alonso ម្ចាស់ជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga រដូវកាល ២០២៣-២៤ បន្តយកឈ្នះ Eintracht Frankfurt ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃទី៥ ខែឧសភា នៅកីឡដ្ឋាន Deutsche Bank Park។

នេះគឺជាដឹកនាំមិនចាញ់សោះ ៤៨ប្រកួតជាប់គ្នារបស់លោក Xabi Alonso ឱ្យ​ក្រុមបាល់ទាត់ Bayer Leverkusen ពោលគឺឈ្នះ ៤០ប្រកួត និងស្មើ៨ប្រកួត គ្រប់ពានរង្វាន់ទាំងអស់នៅរដូវកាលនេះ។

ចំពោះជ័យជម្នះរបស់ក្រុម Bayer Leverkusen លើក្រុម Eintracht Frankfurt ក្នុងលទ្ធផល ៥-១ ធ្វើឱ្យពួកគេតាមស្មើកំណត់ត្រារបស់ Benfica ដែលលេង ៤៨ប្រកួតមិនដែលចាញ់សោះ កាលពី៥៩ឆ្នាំមុន អំឡុងឆ្នាំ ១៩៦៣-១៩៦៥។

ខាងក្រោមនេះគឺជាគឺជាក្រុមដែលលេងមិនចាញ់សោះបានយូរជាងគេ៖

  1. Benfica ៤៨ប្រកួត (១៩៦៣–១៩៦៥)
  2. Bayer Leverkusen ៤៨ប្រកួត (២០២៣–បច្ចុប្បន្ន)
  3. Dinamo Zagreb ៤៥ប្រកួត (២០១៤–២០១៥)
  4. Rijeka ៤៥ប្រកួត (២០១៦–២០១៧)
  5. Rangers ៤៤ប្រកួត (១៩៩២–១៩៩៣)
  6. Juventus ៤៣ប្រកួត (២០១១–២០១២)
  7. Milan ៤២ប្រកួត (១៩៩១–១៩៩២)
  8. Ajax ៤២ប្រកួត (១៩៩៥–១៩៩៦)៕
Benfica ៤៨ប្រកួត (១៩៦៣–១៩៦៥)
Share.