សិល្បៈជាតិ៖ នាពេលថ្មីៗនេះ មហាជន និងអ្នកគាំទ្រនាំគ្នា អបអរសាទរកញ្ញ នៀន នៀន (Nean Nean) ដែលទើបទទួលបានតំណែង Grand winner Miss queen Cambodia 2024 នឹងត្រូវតំណាងកម្ពុជាចូលរួមប្រកួត Miss star international 2024 នៅប្រទេស Brazil ខាងមុខនេះ។

ការប្រកួត Miss queen Cambodia 2024 បានប្រារព្ធទៅដោយរលូននឹងមានការចូលរួមប្រកួតពីបេក្ខភាពមកពីបណ្ដា២៥ខេត្តក្រុង ដោយការប្រកួតថ្ងៃផ្ដាច់ព្រ័ត្រនាយប់ថ្ងៃទី៤ ខែមេសា កន្លងទៅបានរកឃើញជើងខ្លាំង ៧នាក់ចុងក្រោយ ឬ Top 7 សុទ្ធតែជាបេក្ខភាពពោរពេញដោយចំណេះដឹង នឹងសម្រសស្រស់ស្អាត។

ក្នុងនោះបវកញ្ញភេទទី៣កម្ពុជាដែលមានឱកាស តំណាងឱ្យប្រទេសកម្ពុជាមានតែ២រូបប៉ុណ្ណោះ រួមមានម្ចាស់ជ័យលាភីធំ Grand winner Miss queen Cambodia គឺកញ្ញា Nean Nean som មកពីខេត្តរតនៈគីរី និងកញ្ញា Hani-ហានី ម្ចាស់មកុដ Miss Queen Cambodia 2024 ដែលត្រូវតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Miss International Queen Pageant ២០២៥ នៅឯប្រទេសថៃ។

ដោយឡែក កញ្ញា Nean Nean ត្រូវបានចាត់ទុកថា ជាបវកញ្ញាភេទទី៣កម្ពុជាដំបូងគេដែលបានតំណាងកម្ពុជាទៅទ្វីបអាមេរិកខាងត្បូង ព្រោះកញ្ញានឹងត្រូវតំណាងកម្ពុជាចូលរួមប្រតួត Miss star international 2024 ខាងមុខនេះនៅប្រទេស Brazil។

សូមជម្រាបថា ការប្រកួត Miss star international 2024 នឹងត្រូវប្រារព្ធឡើងនៅប្រទេស Brazil រីឯបេក្ខភាពតំណាងមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ គឺកញ្ញា Nean Nean som នឹងចាកចេញពីមាតុប្រទេសទៅប្រកួតនៅខែធ្នូ ឆ្នាំ២០២៤នាពេលខាងមុខនេះ៕

Share.