សិង្ហបុរី៖ បុរសវ័យ ៦០ឆ្នាំម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់គេង នៃអគារផ្ទះល្វែងដែលកំពុងឆេះនៅសំណង់អគារ Whampoa កាលពីព្រឹកថ្ងៃចន្ទ ទី៦ ខែឧសភា នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) និងប៉ូលិសបាននិយាយថា ពួកគេត្រូវបានជូនដំណឹងអគ្គីភ័យនៅប្លុក 76 Lorong Limau នៅម៉ោងប្រហែល ២:៣០នាទីព្រឹក (ម៉ោងក្នងុស្រុក)។ ពេល​អ្នក​ជួយ​សង្គ្រោះ​ដំបូង​មក​ដល់​កន្លែង​កើត​ហេតុ ភ្លើង​កំពុងឆាប​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​បន្ទប់​មួយ​នៅ​ជាន់​ទី​៦។

កងកម្លាំងការពារជនស៊ីវិលសិង្ហបុរី (SCDF) បាន​និយាយ​ក្នុង​ការ​បង្ហោះ​តាម​ហ្វេស​ប៊ុក​ថា អ្នក​ពន្លត់​អគ្គិភ័យបានសម្រុក​ចូល​ក្នុង​ផ្ទះល្វែងខាងលើ ដោយ​បន្ថែម​ថា មនុស្ស ២នាក់ត្រូវបានជួយសង្គ្រោះចេញពីបន្ទប់ផ្ទះបាយ។ ប៉ូលិស​បន្ដ​ថា ជនរងគ្រោះទាំង២នាក់ មាន ស្ត្រី​អាយុ ៦០ឆ្នាំ និង ៧៧ឆ្នាំ​ម្នាក់ទៀតបាន​ដឹង​ខ្លួន​ពេល​បញ្ជូន​ទៅ​ដល់មន្ទីរពេទ្យ។

ផ្អែក​តាម​ការ​ស៊ើប​អង្កេត​បឋម ប៉ូលិស​បានមិន​សង្ស័យ​ថា​ មាន​ការ​ប្រព្រឹត្ត​ខុស​នោះ​ទេ ប៉ុន្ដែការ​ស៊ើប​អង្កេត​កំពុង​បន្ត ខណៈមនុស្សប្រហែល ២០០នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង ទៅកាន់កន្លែងសុវត្ថិភាព៕

ប្រភព៖ CNA

Share.