ក្រុមបាល់ទាត់ Sporting CP ក្រោមការដឹកនាំរបស់លោក Rúben Amorim បានក្លាយជាម្ចាស់ជើងឯកលីគកំពូលព័រទុយហ្គាល់ Primeira Liga រដូវកាល ២០២៣-២៤ ថ្ងៃទី៦ ខែឧសភា បន្ទាប់ពីយកឈ្នះ Portimonense ក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Estadio Jose Alvalade។

ក្រុមបាល់ទាត់ Sporting CP ឆ្លងកាត់៣២ប្រកួត ឈ្នះ២៧ ស្មើ៣ និងចាញ់២ មាន៨៤ពិន្ទុ តាមពីក្រោយដោយ Benfica ៧៦ពិន្ទុ, Porto ៦៦ពិន្ទុ និង SC Braga ៦៥ពិន្ទុ។

តារាងចំណាត់ថ្នាក់ Primeira Liga លីគកំពូលព័រទុយហ្គាល់៖

គួរដឹងថាពានរង្វាន់ Primeira Liga លីគកំពូលព័រទុយហ្គាល់ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៣៤ ខណ:ក្រុមបាល់ទាត់ Benfica ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៣៨លើក, Porto ឈ្នះបាន ៣០លើក និង Sporting CP ឈ្នះបាន ២០លើក៕

Share.