អត្តពលិកជឺជីតស៊ូកម្ពុជា ចូលរួមការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៨ (2024 Ju Jitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ​អស់​រយ:ពេល ៥ថ្ងៃ ក្រុមកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ៥គ្រឿង លើវិញ្ញាសា មាន​ដូច​ខាង​ក្រោម៖

  • ADULTS JU-JITSU DUO MEN ៖ កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា
  • ADULTS JU-JITSU DUO OPEN ៖ កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា
  • ADULTS JU-JITSU SHOW MIXED ៖ កីឡាករ ទូច ពីរកក្កដា និងកីឡាការិនី ហេង ស៊ីវហ៊ាង
  • ADULTS JU-JITSU SHOW OPEN ៖កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា
  • ADULTS JU-JITSU SHOW WOMEN ៖ កីឡាការិនី ទឹន សុវណ្ណ បួរកែវ និង ហេង ស៊ីវហ៊ាង

បេសកកម្មរបស់ក្រុមកីឡាជឺជីតស៊ូកម្ពុជាខាងលើ រួមមានលោក Jasper Martijn Pass ជាគ្រូបង្វឹក, លោក Oliver Robert King ជាគ្រូជំនួយ និងលោកស្រី សំ សោភ័ណ ជាមន្ដ្រីបច្ចេកទេស ។ ចំពោះកីឡាករ–កីឡាការិនីមាន ៥រូប រួមមានម្ចាស់មេដាយមាសស៊ីហ្គេម គង់ម៉ូណា មិថុនា, ទូច ពីរកក្កដា, សរ សុផានុត, កីឡាការិនី ហេង ស៊ីវហ៊ាង និងកីឡាការិនី ទឹន សុវណ្ណ បួរកែវ។

ព្រឹត្តិការណ៍ Asian Ju-Jitsu Championship លើកទី 8 ត្រូវបានរៀបចំឡើងនៅទីក្រុង Abu Dhabi ប្រទេស UAE ចាប់ពីថ្ងៃទី ៣-៥ ខែឧសភា ឆ្នាំ២០២៤ ហើយមានការចុះឈ្មោះចូលរួមប្រកួតជិត ១៥០០នាក់ មកពី31ប្រទេស។

នេះគឺជាឱកាសមួយទៀត សម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ក្នុង​ការចូល​រួម​ប្រកួត​ប្រជែង​ជាមួយបណ្ដាប្រទេស ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេស ក៏ដូចជា​ស្វែងរក​លទ្ធ​ផល​ល្អ​ប្រសើរ​ជូនជាតិមាតុភូមិ ។ ម្យ៉ាងក៏ជាការត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃផងដែរ ៕

Share.