ភ្នំពេញ៖ ផ្ទុះអាវុធជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចម្រុះចុះមកទីតាំងកើតហេតុព្រោងព្រាត តែជនបង្កបានគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង០២:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅបរិវេន បឹងកក់ កែងផ្លូវស្ថិតនៅក្នុងមូលដ្ឋាននៃសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃេីញបុរសម្នាក់ ជាខ្មាន់កាំភ្លេីងបេីករថយន្តមួយគ្រឿងម៉ាក VIGO ពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខ បានបេីករថយន្តសំដៅមកកាន់ពួកខ្លួន ដែរកំពុង អង្គុយលេង ហេីយបានស្រែកមកកាន់ក្រុមខ្លួនថា ជាអ្នកវាយប្លន់ទៅកាន់ខ្លួន រួចដកកាំភ្លេីងបាញ់៦គ្រាប់ផ្ទួនៗ បណ្តាលឪ្យត្រូវរបួសយុវជនម្នាក់មួយគ្រាប់ និងផ្អើលប្រជាពលរដ្ឋនៅក្បែរនោះ រួចខ្មាន់កាំភ្លេីងបានបេីករថយន្ត ចាចេញពីកន្លែងកេីតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់កន្លែងកេីតហេតុសាកសួរនាំព័ត៌មាន ដើម្បីរង់ចាំធ្វើបើកការស្រាវជ្រាវ រកជនបង្កដែលបានបាញ់បោះយ៉ាងសេរី កណ្តាលទីក្រុង និងឈានដល់ការតាមឃាត់ខ្លួនខ្មាន់កាំភ្លើងរូបនោះយកមកអនុវត្តតាមនីតិវិធីច្បាប់នៅពេលក្រោយ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.