ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពនៅតែគ្រោងឆ្អឹងក្នុងបឹង ខាងក្រោយសាលាកសិកម្មចំការដូងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យទីតាំងកន្លែងកើតហេតុ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អាកកើតឡើងការវេលាម៉ោង ៤និង៥០នាទីល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចបឹងខាងក្រោយសាលាកសិកម្មចំការដូងភូមិខ្វា សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សភាពសាកសពនៅតែគ្រោងឆ្អឹង មិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា កាលពីជាងមួយសប្ដាហ៍មុនក្មេងៗក្នុងភូមិបានចុះទៅក្នុងបឹងប្រទះឃើងឆ្អឹងសាសពដែរ បានមកប្រាប់លោកពូម្នាក់នៅក្នុងភូមិតែគាត់មិនបានទៅមើលនោះទេព្រោះគាត់មិនជឿគិតថាក្មេងនិយាយលេងភូទគាត់ ហើយក៏គ្មានអ្នកណាអើពើរឿងនេះដែរ លុះមកដល់រសៀលថ្ងៃកើតហេតុមានក្រុមអ្នកច្រូតស្មៅបានចុះទៅច្រូតស្មៅក្នុងបឹងប្រទះឃើញគ្រោងឆ្អឹងសាកសពម្ដងទៀត បានមកប្រាប់អ្នកភូមិអោយជួយមើល ហើយក៏រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីចុះមកពិនិត្យកន្លែងកើតហេតុបង្កអោយមានការភ្ញាក់ផ្អើលតែម្ដង។

បន្ទាប់មកម្លាំងសមត្ថកិច្ចប៉ុស្ដ៍នគរបាលរដ្ឋាបាលជើងឯកបានមកដល់ធ្វើការចងខ្សែរហ៊ុមព័តកន្លែកើតហេតុរាយការណ៍ទៅជំនាញព្រហ្មទណ្ឌខណ្ឌដង្កោនិងព្រហ្មទណ្ឌនៃស្នងការនគរបាលរាជធានីភ្នំពេញមកពិនិត្យកន្លែងកើតហេតុ សហការជាមួយក្រុមគ្រូកោសល្យវិច័យនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសាកសព។ បច្ចុប្បន្នសមត្ថកិច្ចនាញពាក់ព័ន្ធកំពុងធ្វើការស៊ើបអង្កេតនិងពិនិត្យយ៉ាងម៉ត់ចត់នៅទីកន្លែងកើតហេតុ៕

អត្ថបទ៖ ត្រយងតូច

Share.