Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង គឺ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ រហូត​ដល់ ២៩គ្រាប់​ម្នាក់​ឯក​ ឆ្លងកាត់ ២៨សប្ដាហ៍ នៃ​ពានរង្វាន់​លីគ​កំពូលកម្ពុជា Camobodian Premier League រដូវកាលឆ្នាំ២០២៣-២៤។

ស្រប​ពេល​ដែល​ម្ចាស់​ជើងឯក​នៅ​លីគកមពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ ក៏បាន​រកឃើញហើយ​ដែរ គឺព្រះខ័នរាជស្វាយរៀង។ ខណ:​ការ​ប្រកួត​បញ្ចប់រដូវ​កាល​នៅ​សល់ ២ប្រកួត​ទៀតប៉ុណ្ណោះ។

ដោយឡែក​យើង​ងាក​មក​ចាប់​កីឡាករ ៧រូប​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ជី Top Scorers ស្រប់​ពេល​ការ​ប្រកួត​នៅ​សល់៖

  • កីឡាករ Marcus Warren Haber របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបាន ២៩គ្រាប់
  • កីឡាករ Shimizu Shintaro របស់​ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ២០គ្រាប់
  • កីឡាករ Yoshihama Ryohei របស់បឹងកេត ស៊ុតបញ្ចូលទីបាន ១៣គ្រាប់
  • កីឡាករ Rafael Andres Nieto Rondon របស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ១២គ្រាប់
  • កីឡាករ Golubovic Stefan របស់បឹងកេត ស៊ុតបញ្ចូលទីបាន ១២គ្រាប់
  • កីឡាករ លឹម ពិសុទ្ធ របស់ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ១១គ្រាប់
  • កីឡាករ Boungkong Bounphachan របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបាន ១១គ្រាប់

ព្រះខ័នរាជស្វាយរៀង នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន និងទ្វីបអាស៊ី ក្រោយគ្រង ជើងឯកលីគកំពូលកម្ពុជា លេងក្នុងពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាលក្រោយ។ មន្រ្តីរបស់ក្លិបរូបនោះបានបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង នឹង​ត្រូវ​បាន​ចូល​រួម​ប្រកួតជម្រុះ វគ្គ Playoff សម្រាប់ពានរង្វាន់ទាំងពីរនេះ​ពោលគឺមិន​ឡើងទៅ​វគ្គចែក​ពូល​ស្វ័យ​ប្រវត្តិនោះទេ។

ខណ:ពានរង្វាន់ ASEAN Club Championship នឹងចាប់ឆ្នោតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម។

ការប្រកួត Top4 គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្របពេល​ក្រុម Top 4 នៅសល់ ២ប្រកួតរៀងៗខ្លួន។

ប្រកួតថ្ងៃទី៨ ឧសភា ២០២៤

  • បឹងកេ ប៉ះ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:០០នាទីល្ងាច
  • ព្រះខ័នរាជស្វាយរៀង ប៉ះ វិសាខា នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង ៦:០០នាទីល្ងាច

ប្រកួតថ្ងៃទី១២ ឧសភា ២០២៤

  • ភ្នំពេញក្រោន ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកិឡដ្ឋានស្មាត អអេសអិន វេលាម៉ោង ៦:០០នាទីល្ងាច
  • វិសាខា ប៉ះ បឹងកេត នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច

គួរបញ្ជាក់ឱ្យដឹងផងដែរថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League បានចាប់ផ្តើមការ ប្រកួតតាំងពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប្រើរយៈពេលចំនួន ៣០សប្តាហ៍ និងមានក្រុមខ្លាំងៗចំនួន ១០ក្រុមចូលរួមប្រកួតប្រជែង៕

Share.