ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា បានបញ្ចប់រដូវកាល ២០២៣-២៤ នៃលីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៩ ក្រោយឆ្លងកាត់ ២៧ប្រកួត ឈ្នះ៥ ស្មើ៥ និងចាញ់១៧លើក មាន២០ពិន្ទុ លើក្រុមអង្គរថាយហ្គឺរ ដែលឈរលេខ១០ មាន១៨ពិន្ទុ។

ក្រោយចប់លីគកំពូលកម្ពុជា គិរីវង់សុខសែនជ័យ ប្រកាសចែកផ្លូវជាមួយកីឡាករ៧នាក់ ខណ:អ្នកចាំទីដល់ទី៣នាក់រួមមានដូចជា៖

  • អ្នកចាំទី ជា វ៉ានសាក់
  • អ្នកចាំទី ទួត សារ៉ូត
  • អ្នកចាំទី ឡាយ​ អៀងលី
  • កីឡាករ ម៉ុន វ៉ាន់ដា
  • កីឡាករ ELSAYED MAHMOUD ELSAYED ជនជាតិអេស្ស៊ីប
  • កីឡាករ Anto Okamura ជនជាតិជប៉ុន
  • កីឡាករ Zenivio Mota ជនជាតិទីម័រខាងកើត

យ៉ាងណាមិញយើងរង់ចាំមើលទាំងអស់គ្នាថាតើក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ នឹងមានអ្វីថ្មីជូនអ្នកគាំទ្រសម្រាប់រដូវកាល ២០២៤-២៥ នៅលីគកំពូលកម្ពុជា ក្រោយរុះរើកីឡាករទ្រង់ទ្រាយធំ៕

Share.