ត្បូងឃ្មុំ៖ គម្រោងដេញថ្លៃផ្លូវបេតុងអាមេ និងផ្លូវគ្រួសក្រហមចំនួន៤ខ្សែ នៅក្នុងសាលាឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ គេឃើញមានការរៀបចំដាក់ឲ្យដេញថ្លៃ ផ្លូវបេតុង និងផ្លូវគ្រួសក្រហម ទៅតាមនិតិវិធីយ៉ាងមានរៀបវិរៈ ក្នុងដំណើរការដូចសព្វមួយដង គ្មានភាពរញ៉េរញ៉ៃ តាមរយៈការរុញច្រានគ្នា គ្មានការឡាំប៉ា ខុសឯកតា គណនាកែទិន្នន័យខុសបច្ចេកទេសនោះទេ  បរិយាកាសដ៏ស្អាតស្អំនេះ ប្រជាពលរដ្ឋគ្មានការសង្ស័យថា លទ្ធផលបានទៅក្រុមហ៊ុនដដែលៗ នោះទេ ។ 

លោក សឺង គិរីវ៉ាន់ឌី នាយកទីចាត់ការ ផែនការវិនិយោគខេត្ត បានបញ្ជាក់ថា   ផ្លូវទាំង ៤គម្រោង ខាងលើរួមមាន. ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ គម្រោងទី ១ ជួសជុលផ្លូវគ្រួសក្រហមប្រវែង ២,០៥ គីឡូម៉ែត្រ ទទឹង ៥ ម៉ែត្រ តម្លៃដាក់ឲ្យដេញតម្លៃជិត១៧៤លានរៀល គម្រោងទី២ ផ្លូវបេតុងអាមេ ប្រវែង ០,២ គីឡូម៉ែត្រ ទទឹង ៤ ម៉ែត្រ តម្លៃដាក់ឲ្យដេញជិត ១១៩លានរៀល គម្រោងទី ៣ របស់ឃុំប៉ឺស១ សាងសង់ផ្លូវបេតុងអាមេប្រវែង ០,២៣៥ គីឡូម៉ែត្រ ទទឹងប្រវែង ៤ ម៉ែត្រ តម្លៃដាក់ឲ្យដេញ ជិត១២៧លានរៀល និងគម្រោងទី៤ របស់ឃុំប៉ឹស១ ដែរ សាងសង់ផ្លូវគ្រួសធម្មជាតិប្រវែង ១,៥ គីឡូម៉ែត្រ ទទឹង៥ ម៉ែត្រ តម្លៃដាក់ឲ្យដេញតម្លៃជិត ១៥២លានរៀល លទ្ធផលជោគជ័យទាំង ៤គម្រោង បានទៅក្រុមហ៊ុន លន់ រិទ្ធី ដេញបានទាំងអស់តែម្ដង ។ 

លោកនាយទីចាត់ការ ផែនការវិនិយោគខេត្តបានឲ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនប្រគួតប្រជែងមានចំនួន ១៥ក្រុមហ៊ុន ក្រោយបើកសំណើបានទៅក្រុមហ៊ុន លន់ រិទ្ធី ទាំង៤គម្រោង ដែលទទួលបានសិទ្ធិក្នុងការសាង់សង់ តម្លៃសរុបដេញបានទាំង៤គម្រោងចំនួនទឹកប្រាក់៥៣៨លានរៀល ។  ប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះសង្កេតឃើញថា ការដេញថ្លៃខាងលើនេះ ប្រកបដោយបរិយាកាសល្អ មានការប្រគួតប្រជែង ច្បាស់លាស់ សង្ឃឹមថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ផ្លូវនេះនឹងមានគុណភាពល្អពិតប្រាកដ ព្រោះពេលសាងសង់ផ្លូវ ពួកគាត់ចូលរួមពិនិត្យបើត្រូវស្តង់ដារទើបពួកគាត់ទទួលយក បើធ្វើខុសបច្ចេកទេសពួកគាត់មិនទទួលយកទេ៕

អត្ថបទ៖ ត្បូងឃ្មុំ

Share.