ការ​ប្រកួត​កម្មវិធី​បង្ហាញ​សមត្ថភាព​ទេពកោសល្យ​ដ៏​ធំ​របស់​អាមេរិក​ America’s Got Talent កាន់​តែ​ខិត​ជិត​ទៅ​កាន់វគ្គ​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​ Simon Cowell កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ក្នុង​ចំណោម​បេក្ខជន ​១២​ក្រុម​ មាន​តែ​៣​ក្រុម​ប៉ុណ្ណោះ​ ដែល​លោក​ឱ្យ​តម្លៃ​ថា​ធ្វើ​បាន​ល្អ​ជាង​ការ​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​វគ្គ​ First Audition។

សូមចុច​អាន ​ដឹងទេ​កម្មវិធី​ប្រកួត​​​ America Got Talent វគ្គ​បញ្ចប់ ​រក​​ម្ចាស់​ជ័យ​លាភី​​នឹង​ផ្សាយ​នៅ​ថ្ងៃ​ណា?

Simon Cowell បាន​ផ្ដល់​ Comment ថា​ «ពេល​ដែល​អ្នក​ឡើង​មក​កាន់​ឆាក​នេះ​ អ្នក​ត្រូវ​តែ​ប្រឹង​ឱ្យ​ខ្លាំង​ដើម្បី​យក​បាន​និទ្ទេស​ A ហើយ​បើសិន​ជា​អ្នក​ចង់​ឈ្នះ​ អ្នក​ត្រូវ​តែ​មាន​សមត្ថភាព​ពូកែជាង​មុន​ ខ្ញុំ​ក្ដៅ​ក្រហាយ​នេះ​មិន​មែន​ដើម្បីខ្លួន​ឯង​ទេ តែ​ខ្ញុំ​ក្ដៅ​ក្រហាយ​នឹង​ការ​បង្ហាញ​សមត្ថភាព​​»។

ក្នុង​ចំណោម​​បេក្ខជន​ទាំង​១២​ក្រុម​ មាន​ត្រឹម​តែ​៧​​ក្រុម​ប៉ុណ្ណោះ​ដែល​អាច​ឡើង​ទៅ​វគ្គ​បន្ត​ ខណៈ​ដែល​ក្រុម​ចំនួន​៥​ នឹងត្រូវ​បញ្ចប់​ក្ដី​សុបិន​ ១លាន​ដុល្លារ​ត្រឹម​ថ្ងៃ​អង្គ​ារ​កន្លង​ទៅ​។​

គួរ​ដឹង​ថា​កម្មវិធី​ប្រកួត​ America’s Got Talent រដូវ​កាល​ទី​១៣ នេះ​នឹង​មាន​ការ​វិល​ត្រលប់​ម​ក​កាន់​កម្មវិធី​វិញ​តាម​រយៈ​ការ​សម្ដែងេ​របស់​ម្ចាស់​សៀក​រហស្សកម្ម​និង​អ្នក​ Violin Lindsey Stirling ដែល​ធ្វើ​បាន​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នា​រដូវ​កាល​ទី​៥​៕ 

Telegram-Troryorng
Share.