​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានឈានដល់ជើងទី២ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយនៅយប់ថ្ងៃទី៧ ឈានចូលព្រឹកថ្ងៃទី៨ ខែឧសភា PSG ឬ Borussia Dortmund នឹងកក់កៅអីវគ្គផ្តាច់ព្រ័ត្រ ទៅកាន់កីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជើងទី២៖
– ថ្ងៃទី៧ ឈានចូលព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ PSG ប៉ះ Borussia Dortmund នៅកីឡដ្ឋាន Parc des Princes
– ថ្ងៃទី៨ ឈានចូលព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ Real Madrid ប៉ះ Bayern Munich នៅកីឡដ្ឋាន Santiago Bernabéu។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជើងទី១៖
– Bayern Munich ២-២ Real Madrid នៅកីឡដ្ឋាន Allianz Arena
– Borussia Dortmund ១-០ PSG នៅកីឡដ្ឋាន Westfalenstadion។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL៖

  • ថ្ងៃទី១ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

គួរដឹងថាពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.