នៅ​សល់​រយ:​ពេល ៣ថ្ងៃទៀត​ប៉ុណ្ណោះ ការចុះឈ្មោះដើម្បី​ស្វែង​រក​កីឡាករ ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​បង្ហាញ​សមត្ថភាព​ លើ​ប្រភេទ​កីឡា eFootball-Console ដើម្បី​តំណាង​ជាតិ ចូល​រួម​ប្រកួត​នៅ​ទីក្រុង Riyadh ប្រទេស​អារ៉ាប់រួម។

សម្រាប់​អ្នក​ស្នេហា​វិស័យ​កីឡាអេឡិច​ត្រូនិក អាច​ធ្វើ​ការ​បង្ហាញសមត្ថភាពរបស់អ្នក ដើម្បី​ក្លាយខ្លួន​ជាកីឡាករ​តំណាងជាតិក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក WEC 16th Riyadh 2024 វិញ្ញាសា eFootball-Console។

ការទទួលចុះឈ្មោះចូលរួមប្រកួតចាប់ពីថ្ងៃទី ៣ ដល់ម៉ោង១២យប់ ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឬ ចំនួនកីឡាករចុះឈ្មោះចូលរួម ដល់ចំនួនដែលបានកំណត់។

ដូច្នេះកីឡាករដែលគិតថាខ្លួនមានសមត្ថភាព និងគ្រប់​លក្ខខណ្ឌត​ម្រូវដូចមាន​ចែងក្នុង​បទ​បញ្ជា​ចូល​រួម​ការ​ប្រកួត សូមរួសរាន់ធ្វើការចុះឈ្មោះ ដើម្បីកុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះ។

ការចុះឈ្មោះធ្វើឡើងតាមរយៈអនឡាញ (Online Registration) តាមតំណរភ្ជាប់នេះ៖ https://efootball.re-esport.com/

បញ្ជាក់៖

  • កីឡាករដែលចង់ចូលរួមដាក់ពាក្យសូមធ្វើការអាននូវលក្ខខណ្ឌចូលរួមឲ្យបានច្បាស់ លាស់មុនដាក់ពាក្យ។
  • ការប្រកួតជម្រុះនេះពុំមានប្រាក់រង្វាន់ទេ

​សម្រាប់​ការ​ប្រកួតជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត មាន​ការ​បែង​ចែក​ប្រភេទកីឡា​ជា​ច្រើន​ដែល​មាន​ប្រាក់​រង្វាន់​សរុប ​ចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ ការប្រកួត​គ្រោង​ធ្វើ​ឡើង​ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕

Share.