ភ្នំពេញ÷ រថយន្ដពីរគ្រឿងបានបើកបុកគ្នាពេញទំហឹង បណ្ដាលអោយរងការខូចខាតទាំងសងខាង ហើយរថយន្ដមួយគ្រឿងទៀតបានខ្ទាត់ទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយដាច់ទ្វា នឹងទូអាំងសាច់ តែមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដការីមួយគ្រឿង ពណ៍ពាក់ស្លាកលេខភ្នំពេញ 2BU-5883 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់ផ្លូវបែកជាបួនកែងជាមួយផ្លូវបេតុងមួយខ្សែរទៀត ក៏មានបុរសម្នាក់បើករថយន្ដហីឡាក់វីហ្គោ ពណ៍សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BP-0233 ធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូង មកបុកពេញទំហឹង បណ្ដាលអោយរថយន្ដកាមរីរងការខូចខាត មួយកំណាត់ផ្នែងខាងក្រោយនឹងផ្ទុះពោងសុវត្ថិភាពចំនួនមួយ ឯរថយន្ដហីឡាក់វីហ្គោរងការខូចខាតផ្នែកខាងមុខ នឹងជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលអោយខូចខាតចង្រ្កានអាំងសាច់ ទ្វាផ្ទះ តែមិនបង្ករអោយមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុក៏មនវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការសម្របសម្រួលអោយភាគីទាំងបី ដោយភាគីរថយន្ដបង្ករស្រមសងថ្លៃការខូចខាតទៅម្ចាស់រថយន្ដនឹងម្ចាស់ផ្ទះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ ត្រយងតូច

Share.