ក្រុមបាល់ទាត់ Al Shahaniya SC អតីតក្លិបរបស់កីឡាករ សៀង ចន្ធា ធ្លាប់ប្រកបអាជីព បានកក់កៅអីឡើងមកលេងលីគកំពូលកាតា EXPO Stars League រដូវកាល ២០២៤-២៥ ក្រោយយកឈ្នះ Al Markhiya លទ្ធផល ៣-១ នៅវគ្គ Play-off ក្នុងនាមជាក្រុមលេខ២ នៅលីគលំដាប់ទី២កាតា Qatari Second Division។

តារាងចំណាត់ថ្នាក់លីគទី២កាតា៖

១. Al Khor ១៤ប្រកួត ឈ្នះ១០ ស្មើ៣ ចាញ់១ មាន៣៣ពិន្ទុ
២. Al Shahaniya ១៤ប្រកួត ឈ្នះ១០ ស្មើ៣ ចាញ់១ មាន៣៣ពិន្ទុ
៣. Mesaimeer ១៤ប្រកួត ឈ្នះ៧ ស្មើ៣ ចាញ់៤ មាន២៤ពិន្ទុ
៤. Al Kharaitiyat ១៤ប្រកួត ឈ្នះ៥ ស្មើ៤ និងចាញ់៥ មាន១៩ពិន្ទុ
៥. Al-Sailiya ១៤ប្រកួត ឈ្នះ៤ ស្មើ៣ និងចាញ់៧ មាន១៥ពិន្ទុ
៦. Al Waab ១៤ប្រកួត ឈ្នះ៤ ស្មើ១ ចាញ់៩ មាន១៣ពិន្ទុ
៧. Al Bidda ១៤ប្រកួត ឈ្នះ២ ស្មើ៤ និងចាញ់៨ មាន១០ពិន្ទុ
៨. Lusail City ១៤ប្រកួត ស្មើ៧ និងចាញ់៧ មាន៧ពិន្ទុ។

គួរដឹងថារូបមន្តប្រកួតនៃលីគបាល់ទាត់កាតា ក្រុមចំណាត់លេខ២ នៅលីគទី២ Al Shahaniya ត្រូវប្រកួតជម្រុះទល់នឹងក្រុមចំណាត់ថ្នាក់ទី១១ Al Markhiya នៃលីគកំពូល ក្រុមណាឈ្នះនឹងលេងនៅលីគកំពូលកាតា។

ខណៈក្រុមជើងឯក លីគទី២ Al Khor ទទួលបានកៅអីលីគកំពូលស្វ័យប្រវត្តិ និងក្រុមបាតតារាង នៅលីគកំពូល (ចំណាត់ថ្នាក់ទី១២) Muaither SC ត្រូវកាត់ចេញទៅលីគទី២ ដោយស្វ័យប្រវត្តិ។

សូមរំលឹកថាកីឡាករ សៀង ចន្ធា បានផ្លាស់ទៅ​ចូលរួមជាមួយក្រុម Al Shahaniya SC ​ក្នុងលក្ខខណ្ឌខ្ចីជើង ចំនួន១រដូវកាល ២០២៣-២៤ ពីក្លិបបឹងកេត កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ និងបានយល់ព្រមចាកចេញនៅថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៤ ដើម្បីវិលត្រលប់មកចូលរួមបឹងកេតវិញ ក្រោយពិបាកសម្របខ្លួនក្នុងការរស់នៅ បូករួមជាមួយបញ្ហាអាកាលធាតុ និងរបបអាហារ ផងដែរ៕

Share.